ការយល់ដឹងអំពីពាក្យថា “យុទ្ធសាស្រ្ត”
១. យុទ្ធសាស្រ្ត ជាអ្វី?
និយមន័យ
“យុទ្ធសាស្រ្ត”
គឺជាផែនការសកម្មភាពគ្រោងឡើង ដើម្បីសំរេចបាននូវគោលដៅ ជាក់លាក់មួយ។
ពាក្យនេះក្លាយមកពីពាក្យក្រិច Strategos ដែលមានន័យថា “មេទ័ព ឬ មេបញ្ជាការ កងទ័ព”។ ក្នុងភាសាខ្មែរ
វាក្លាយមកពីពាក្យ “យុទ្ធសាស្រ្ត < យុទ្ធ + សាស្រ្ត”។ យុទ្ធ ជាពាក្យបាលីសំស្ក្រឹត
មានន័យថា ចម្បាំង ឬសង្រ្គាម ចំណែកឯ សាស្រ្ត ជាពាក្យបាលីសំស្ក្រឹតដូចគ្នា
និងមានន័យថា ក្បួន ឬគម្ពីរ។ សរុបមក យុទ្ធសាស្រ្តមានន័យថា ជាក្បួន ចម្បាំង ឬ
ក្បួនសម្រាប់ច្បាំង។
យុទ្ធសាស្រ្ត
ត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងវិស័យ នយោបាយ យោធា សេដ្ឋកិច្ច និង ជំនួញ។ កន្លងមក
មានអ្នកប្រាជ្ញ ជាច្រើនបានចងក្រងទ្រឹស្តីនៃ យុទ្ធសាស្រ្ត
ហើយខ្លះមានប្រវត្តិតាំងពីមុនគ្រឹស្គសករាជមកម៉្លេះ។ ក្នុងចំណោមនោះមានដូចជាលោក
ស៊ុន ស៊ូ (ស.វ ទី៦ មុន គ.ស), ចាណាក្យា
(ស.វ ទី៤ មុន គ.ស), ម៉ៅសេទុង, ម៉ៃឃើល
ផតធើរ, ខាលវ៉ុន ក្លូសវីដ ជាដើម។
សារៈសំខាន់នៃយុទ្ធសាស្រ្ត
យុទ្ធសាស្រ្ត មានសារៈសំខាន់
ដោយសារវាជាត្រីវិស័យនៃអង្គភាព ពោលជា ជាផែនទីបង្ហាញផ្លូវរយៈពេលវែង
ជាបន្ទាត់សម្រាប់កំណត់ដែនសកម្មភាព ក៏ដូចជាទិសដៅមួយសំដៅធានា និរន្តភាព ភាពប្រកួតប្រជែង និងភាពរីកចំរើននៃអង្គភាព។
លក្ខណៈសំខាន់ៗនៃយុទ្ធសាស្រ្ត
ដើម្បីឲ្យមានលក្ខណៈពេញលេញ និងរឹងមាំ
យុទ្ធសាស្រ្តត្រូវមានលក្ខណៈសម្បត្តិដូចជាៈ
- យុទ្ធសាស្រ្ត ជាការច្របាច់បញ្ចូលគ្នាត្រឹមត្រូវ នៃកត្តាជាច្រើន។
- យុទ្ធសាស្រ្ត ផ្តោតជាសំខាន់ទៅលើ ឥទ្ធិពលនៃកត្តាខាងក្រៅ ដែលអាចប៉ះពាល់ដល់ អង្គភាព ជាជាងការ បញ្ហាផ្ទៃក្នុង។
- យុទ្ធសាស្រ្ត ជាគោលការណ៍សម្រាប់រយៈពេលវែង និង សម្លឹងមើលទៅក្នុងអនាគត ក្នុងគោលដៅទប់ស្កាត់បញ្ហា ដោះស្រាយបញ្ហា ឬ ធ្វើកំណែទម្រង់អ្វីមួយ។
- យុទ្ធសាស្រ្ត មិនមែនជាការសម្ងាត់របស់ថ្នាក់ដឹកនាំកំពូល ផ្ទុយទៅវិញ វាគួរត្រូវបានផ្សព្វផ្សាយ ទៅរាល់ បុគ្គលនៅថ្នាក់ក្រោម ដើម្បីឲ្យពួកគេយល់ និង តម្រែតម្រង់ សកម្មភាពទាំងឡាយរបស់ ពួកគេ ឲ្យស្របទៅនឹងយុទ្ធសាស្រ្តដែលបានដាក់ចេញ។
- យុទ្ធសាស្រ្ត ពឹងផ្អែកលើការ “ វិភាគ ” មិនមែនជាការស្រមើស្រមៃទេ។ យុទ្ធសាស្រ្ត ភាគច្រើនផ្តួចផ្តើមឡើងដោយថ្នាក់ដឹកនាំកំពូល។
- យុទ្ធសាស្រ្ត ផ្អែកលើ គោលដៅ ច្បាស់លាស់។
ចំណាត់ថ្នាក់នៃយុទ្ធសាស្រ្ត
តាមការពិសោធន៍ និងអង្កេតជាក់ស្តែងលើ
ទិដ្ឋភាព និង ដំណើរការប្រព្រឹត្តិទៅ នៃអង្គភាព យុទ្ធសាស្រ្ត ត្រូវបានបែងចែកជាបី
កម្រិតផ្សេងគ្នា គឺៈ កម្រិតយុទ្ធសាស្រ្ត (Corporate/strategic
level) កម្រិតគ្រប់គ្រង ឬកម្រិតកណ្តាល (Business/Management
level) និង កម្រិតប្រតិបត្តិការ (functional/operational
level)។
កម្រិតយុទ្ធសាស្រ្ត ជាកម្រិតកំពូល ភាគច្រើនពុំជាប់ពាក់ព័ន្ធនឹងការងារបច្ចេកទេសច្រើនឡើយ។ នៅក្នុងអង្គភាពអាជីវកម្ម គឺបណ្តាក្រុមប្រឹក្សាភិបាល ឬនាយកប្រតិបត្តិ ដែលជាអ្នកស្ថិតនៅក្នុង កម្រិតនេះ។
កម្រិតកណ្តាល ជាប់ពាក់ព័ន្ធយ៉ាងច្រើនទៅនឹងដំណើរការគ្រប់គ្រង និងបច្ចេកទេស។ អ្នកគ្រប់គ្រងផ្នែក ទីផ្សារ ហិរញ្ញវត្ថុ រដ្ឋបាល និង ព័ត៌មានវិទ្យា ត្រូវបានចាត់ចូលទៅក្នុងកម្រិតនេះ។ កម្រិត កណ្តាលនេះមានតួនាទីចាត់ចែងឲ្យយុទ្ធសាស្រ្តកើតចេញជាសកម្មភាព។
កម្រិតប្រតិបត្តិការ ជាអ្នកអនុវត្តន៍នូវយុទ្ធសាស្រ្តដែលថ្នាក់កំពូល និង កណ្តាលបានដាក់ចេញ។
កម្រិតយុទ្ធសាស្រ្ត ជាកម្រិតកំពូល ភាគច្រើនពុំជាប់ពាក់ព័ន្ធនឹងការងារបច្ចេកទេសច្រើនឡើយ។ នៅក្នុងអង្គភាពអាជីវកម្ម គឺបណ្តាក្រុមប្រឹក្សាភិបាល ឬនាយកប្រតិបត្តិ ដែលជាអ្នកស្ថិតនៅក្នុង កម្រិតនេះ។
កម្រិតកណ្តាល ជាប់ពាក់ព័ន្ធយ៉ាងច្រើនទៅនឹងដំណើរការគ្រប់គ្រង និងបច្ចេកទេស។ អ្នកគ្រប់គ្រងផ្នែក ទីផ្សារ ហិរញ្ញវត្ថុ រដ្ឋបាល និង ព័ត៌មានវិទ្យា ត្រូវបានចាត់ចូលទៅក្នុងកម្រិតនេះ។ កម្រិត កណ្តាលនេះមានតួនាទីចាត់ចែងឲ្យយុទ្ធសាស្រ្តកើតចេញជាសកម្មភាព។
កម្រិតប្រតិបត្តិការ ជាអ្នកអនុវត្តន៍នូវយុទ្ធសាស្រ្តដែលថ្នាក់កំពូល និង កណ្តាលបានដាក់ចេញ។
២. ការបង្កើត យុទ្ធសាស្រ្ត?
គេបង្កើត យុទ្ធសាស្រ្ត
ទៅតាមដំណាក់កាលដូចខាងក្រោមៈ
- កំណត់ ឬស្វែងរក បញ្ហា
- វីភាគ ភាពខ្លាំង ភាពខ្សោយ ឱកាស និង ការគំរាមកំហែង
- កំណត់ គោលដៅ ទិសដៅ និង បេសកកម្ម
- បង្កើតយុទ្ធសាស្រ្ត
- អនុវត្តន៍យុទ្ធសាស្រ្ត
- វាយតម្លៃការអនុវត្តយុទ្ធសាស្រ្ត
៣. ការប្រើប្រាស់
យុទ្ធសាស្រ្ត
ការប្រើប្រាស់យុទ្ធសាស្រ្ត
មានលក្ខណៈទូលំទូលាយក្នុងវិស័យជាច្រើនរាប់ទាំង នយោបាយ យោធា ជំនួញ សេដ្ឋកិច្ច និង
ទំនាក់ទំនងការទូត។ អាស្រ័យដោយការប្រជែងមានលក្ខណៈកាន់តែខ្លាំងក្លា នាបច្ចុប្បន្ន ការប្រើប្រាស់យុទ្ធសាស្រ្តបានត្រឹមត្រូវអាចជួយឲ្យបុគ្គល
ឬអង្គភាពអាចការពារខ្លួនពីការប្រជែង ឈានមុខគូប្រជែង ឬ រារាំងគូប្រជែងបាន។
៤. ប្រភេទនៃយុទ្ធសាស្រ្ត
អាស្រ័យលើការប្រើប្រាស់ នៅក្នុងពេលនេះ
ខ្ញុំនឹងច្របាច់បញ្ចូលយុទ្ធសាស្រ្ត ជាបីក្រុមសំខាន់ៗគឺ៖
- យុទ្ធសាស្រ្តជំនួញ
- យុទ្ធសាស្រ្តនយោបាយ
- និង យុទ្ធសាស្រ្តយោធា
ខ្ញុំនឹងលើក យុទ្ធសាស្រ្តនិមួយៗ
មកបង្ហាញនៅអត្ថបទបន្ទាប់ៗ៕
ប្រភព៖ បណ្ណាល័យចេករំលែក
No comments:
Post a Comment