ក្រោយពីសង្គ្រាម
មហន្តរាយ ដែលបណ្តាលមកពីមហិច្ឆិតាវាតទីនិយមគ្មានព្រំដែន របស់ជនជាតិសៀម ព្រះបាទពញាយ៉ាតបាន
បង្ខំព្រះទ័យចាកចេញពីព្រះរាជធានីបុរាណ ដែលស្ថិតនៅខេត្តសៀមរាបអង្គរ
មកកាន់បាកាន ។ ក៏ប៉ុន្តែដោយសារទីតាំងនេះមានទឹកជំនន់ ព្រះអង្គក៏បានជម្លៀសព្រះកាយមកកាន់តំបន់វត្តភ្នំ
ហើយគឺទីកន្លែងនេះហើយ ដែលព្រះអង្គបានស្ថាបនាទីក្រុងថ្មីមួយ គឺទីក្រុងភ្នំពេញសព្វ
ថ្ងៃនេះ ។
ការស្ថាបនាទីក្រុងភ្នំពេញនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រខ្មែរ ក្រោយពីសម័យអង្គរ ដែលខ្មែរ គ្រប់រូបគួរយល់ដឹង ។ តទៅនេះយើងសូមជូនខ្លឹមសារទាំងស្រុង ដែលបានចារនៅក្នុងព្រះរាជពង្សាវតារខ្មែរ មកបង្ហាញជូនដូចតទៅ :
ព្រះរាជាធិរាជ គឺជាព្រះបាទពញាយ៉ាត ព្រះអង្គបានចាកចេញពីបាកាន ដែលលិចលង់ដោយទឹកជំនន់ ហើយយាងមកកាន់ភ្នំដូនពេញ ដែលស្ថិតនៅជិតមាត់ច្រាំងទិចខាងលិចនៃទន្លេច្រាបឈាម ឬសព្វថ្ងៃនេះមានឈ្មោះថា ទន្លេ៤មុខ ។ ព្រះអង្គបានបញ្ជាចាត់តាំងចៅពញាកេរ និងឧកញ៉ា ហោរាធិបតីខៀវ ដែលចេះដឹងផ្នែកវិស័យហោរាសាស្ត្រ ដែលស្ថិតនៅជិតភ្នំដូនពេញ ។ មន្ត្រីទាំងនោះក៏បានមកដល់ភ្នំដូនពេញ ហើយក៏បានវាយតម្លៃថា ទីតាំងដែលស្ថិតនៅទិសខាងត្បូងឆៀងខាងកើត គឺជាភូមិសាស្ត្រដ៏ល្អប្រពៃ សមស្របតាមលោកធាតុវិទ្យា ។ បន្ទាប់មកមន្ត្រីទាំងនោះ ក៏បានគាល់ថ្វាយលទ្ធផលនៃការស្រាវជ្រាវរបស់គេ ទៅព្រះមហាក្សត្រ ហើយព្រះអង្គក៏បានបញ្ជាទៅចៅហ្វាយ ខេត្តទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងអស់ឲ្យកេណ្ឌប្រជារាស្ត្រដើម្បីសាងសង់ព្រះរាជដំណាក់ លើកកំផែងព្រះបរមរាជវាំង និងអការនាន ។ ការសាងសង់ត្រូវបានបញ្ចប់នៅឆ្នាំ ១៤៣៤ នៃគ្រិស្តសករាជ ថ្ងៃអង្គារ ខែពិសាខ ឆ្នាំខាល ។ ព្រះមហាក្សត្រខ្មែរក៏បាន រើទីតាំង ពីបាកាន មកគង់នៅរាជធានីភ្នំពេញ ។ - See more at: http://www.cen.com.kh/culture/detail_culturehistory/OTEyOTUxODIwNzE#sthash.ehK9jRjq.dpuf

ពេលដែលព្រះអង្គយាងមកដល់ទីតាំងថ្មីនេះភ្លាម
ទ្រង់ត្រាស់បញ្ជាទៅឧកញ៉ាតេជោស្រី ដែលជាចៅហ្វាយខេត្តសំរោងទង ឲ្យកេណ្ឌប្រជារាស្ត្រ
ដើម្បីជីកយកដីតាមវាលទំនាប ស្ថិតនៅខាងត្បូងភ្នំដូនពេញ
ទៅចាក់នៅក្រោមជើងវត្តភ្នំផ្ទាល់ ជាពិសេសនៅផ្នែកខាងត្បូងនិងខាងកើត ព្រមទាំងនៅក្នុងបរិវេណនៃព្រះបរមរាជវាំង
។
ព្រះអង្គបញ្ជាឲ្យគេចាក់ដីបំពេញ ហើយធ្វើឲ្យទីតាំងនេះរាបស្មើរហូតដល់មាត់ទន្លេ ។ ដូច្នេះបានជាចាប់ពីពេកនោះមក គេបានឲ្យ ឈ្មោះទីតាំងនោះជាផ្លូវកំពុងរាប ។ វាលទំនាប ដែលគេបានយកដីចេញ បានក្លាយទៅជាទីបឹងឧកញ៉ាតេជោ ។ រាជបញ្ជាទៅចៅហ្វាខេត្ត បាទីឈ្មោះ ភ្លុង ឲ្យជីកព្រែកមួយដើម្បីបង្ហូរទឹកចូល ទៅនៅចំកណ្តាលព្រះរាជដំណាក់ ដើម្បីផ្ទុកទឹកជូនប្រជាពលរដ្ឋតាមសេចក្តីត្រូវការ ។ ពេលដែលព្រែកបានជីករួច ព្រះអង្គបានយកផ្ទាំងថ្មភ្នំនិងដីធំៗ មកក្រាលពីលើព្រែក ហើយដាក់ឈ្មោះឲ្យថា ព្រែកឧកញ៉ាភ្លុង ។
បន្ទាប់មកទៀត ព្រះអង្គបញ្ជាឲ្យគេជីកព្រែកមួយទៀត ដោយលើកកំផែងជុំវិញព្រះរាជធានី ។ ផ្នែកខាងត្បូងនៃរណ្តៅនោះ គេឲ្យឈ្មោះថា ព្រែកអូរគរ, រីឯផ្នែកខាងជើងមានឈ្មោះថា ព្រែកពម្តាយ ។ ក៏ប៉ុន្តែដោយនៅទីកន្លែងចុងក្រោយនេះ ព្រះអង្គឲ្យជនជាតិចិន មកតាំងទីលំនៅដ្ឋាន ដើម្បីធ្វើអាវុធ ព្រែកនោះក៏មានឈ្មោះថាព្រែកចិនដំដែក ។
នៅតាមដងទន្លេ ព្រះមហាក្សត្រខ្មែរបានលើកទំនប់មួយ ប្រយោជន៍ដើម្បីទប់ទល់ទឹកជំនន់ ដែលអាចលិចលង់ទីក្រុង ។ អ្នករាជការ មន្ត្រីនិងប្រជាពលរដ្ឋ ក៏បានកសាងព្រះរាជធានី រីឯតំបន់ខាងលិចនៃទីក្រុង គេទុកធ្វើស្រែចម្ការ ។
ព្រះអង្គក៏បានតាំងឈ្មោះនៃទីក្រុងនេះថា “ ក្រុងចតុមុខមង្គលសកលកម្ពុជាធិបតី សិរីថរ បវរ ឥន្ទ បត្តបុរីរត្ថារាជាសីមាមហានគរ ” ។ ចំពោះទន្លេដែលមានឈ្មោះថាទន្លេច្រាបជាំ ព្រអង្គតាំងឈ្មោះថា ទន្លេចតុមុខ ឬទន្លេ៤មុខ ។
ជាច្រើនឆ្នាំបានកន្លងផុតទៅ ព្រះនរាយរាជា ដែលត្រូវជាព្រះរាជបុត្រច្បង របស់ព្រះបាទពញាយ៉ាត ត្រូវបានតែងតាំងជាឧបរាជ ហើយបានស្ថាបនាព្រះរាជវាំង របស់ព្រះអង្គនៅជ្រោយរលួស ។ ទន្ទឹមនឹងនេះ ព្រះរាជបុត្រទី២ របស់ព្រះមហាក្សត្រខ្នែរ ដែលមាន ព្រះនាមថា ស្រីរាជា ទ្រង់យាងទៅតាំងព្រះបរមរាជវាំង នៅខាងលិចនៃព្រែកអូរគរ នៅលើទួលមួយឈ្មោះទួលព្រះស្រីរាជា ។ - See more at: http://www.cen.com.kh/culture/detail_culturehistory/OTEyOTUxODIwNzE#sthash.ehK9jRjq.dpuf

ព្រះវិហារដែលបានសាងសង់ដោយដូនពេញ
បានទ្រុឌទ្រោម ព្រះបាទពញាយ៉ាតក៏បានសម្រេចព្រះទ័យ សាងសង់ថ្មី ដោយបានកែ ទិដ្ឋភាពដើមរបស់ភ្នំ
នេះឲ្យមានសោភ័ណភាពជាងមុន ។ ហើយនៅលើកំពូលភ្នំ ព្រះអង្គបានយកថ្មបាយក្រៀមមកក្រាលជាខឿន
ហើយ នៅលើខឿននោះ ព្រះអង្គបានស្ថាបនាចេតិយ៍មួយពីលើ ។ នៅក្នុងចេតីយ៍ គេឃើញមានបន្ទប់ពីរត្រួតលើគ្នា
ហើយក្នុងបន្ទប់នីមួយៗ មានអាសនៈមួយ ។
ជាន់ខាងលើទីមួយ មានទំហំពេញទូលាយស្តូប រីឯជាន់ខាងក្រោមទី២ មានទ្វារ ៤ បើកឆ្ពោះទៅទិសទាំង៤ ។ ក្នុងពេលជាមួយ គ្នានេះ ព្រះមហាក្សត្របានស្ថាបនា ព្រះវិហារជាច្រើនក្នុងក្រុងភ្នំពេញ ។ ពីរនៅខាងកើតភ្នំ មួយនៅព្រែកចិន ដំណាក់ផ្នែកខាងក្រោម មួយនៅលើមាត់ច្រាំងនៃព្រែកឧកញ៉ាភ្លុង មួយនៅចេតីយ៍ឧណ្ណាលោម និងមួយទៀតនៅខ្ពបតាយង ។ ក្រោយពីសាងសង់ព្រះវិហារទាំង នេះរួច ព្រះអង្គបញ្ជាឲ្យគេទៅរកព្រះបដិមាសំរឹទ្ធិនៅនគរវត្ត ព្រមទាំងចម្លាក់តោយកមកតម្កល់ នៅលើវត្តភ្នំយ៉ាងអធឹកអធម ។ បុណ្យឆ្លង ព្រះចេត្យី បានប្រព្រឹត្តទៅបីថ្ងៃបីយប់ ។
ព្រះពុទ្ធអង្គដែលដូនពេញបានរកឃើញពីមុននោះ ត្រូវបានគេតម្កល់ក្នុងបន្ទប់នៃជាន់ទី១ នៃព្រះចេតីយ៍ធំ ហើយព្រះពុទ្ធអង្គដែលគេរកឃើញពីរអង្គរ ត្រូវតម្កល់ក្នុងបន្ទប់ជាន់ខាងក្រោមវិញ ។
ក្រោយពីពិធីបុណ្យនេះ ព្រះអង្គតាំងឈ្មោះនៃព្រះវិហារថ្មីទាំងនោះ បរោពតី ។ ព្រះវិហារនៅលើភ្នំដូនពេញឈ្មោះ វត្តព្រះចេតីយ៍ បរិព៌ត, ឬព្រះចេតីយ៍នៃភ្នំ ។ បច្ចុប្បន្ននេះគេនៅតែហៅ ចេតីយ៍បរវ័ត (បរិព៌ត) ចេតីយ៍នេះតាមឈ្មោះចាស់ដដែល គឺចេត្យីវត្តភ្នំ ។ ព្រះវិហារទាំងពីរដែលបានសាងសង់ នៅខាងលិចវត្តភ្នំនោះ មានឈ្មោះថាវត្តកោះ ។ ខាងត្បូងហៅថាវត្តលង្កា ដែលនៅទីនោះគេតម្កល់ ព្រះគម្ពីរ ។ នៅខាងជើងនៃព្រែកចិនដំដែក ហៅថាវត្តព្រះពុទ្ធសាសនា ។ ឈ្មោះនៃព្រះវិហារទាំង៣ ចុងក្រោយនេះ ទាក់ទិននឹងប្រវត្តិ របស់ព្រះពុទ្ធសាសនា ជាពិសេសព្រះសង្ឃពុទ្ធសាសនា និងកោះស្រីលង្កា ។ ព្រះវិហារដែលបានសង់ជាប់មាត់ច្រាំងព្រែកឧកញ៉ាភ្លុង ត្រូវគេតាំងឈ្មោះថា វត្តពាមភ្លុង ហើយចំណែកព្រះពុទ្ធអង្គ ដែលមានក្នុងព្រះវិហារនេះមានឈ្មោះថា ព្រះស្រកាលេញ ។ វត្តឧណ្ណាលោម គឺជាឈ្មោះនៃចេតីយ៍ដែលព្រះភិក្ខុអាស្សជី បានតម្កល់ទុកនូវព្រះសរីរិកធាតុ ឈ្មោះឧណ្ណាលោម របស់ព្រះសម្មាសម្ពុទ្ធអង្គ ។
នៅមុខព្រះវិហារ ដែលស្ថិតនៅដងទន្លេមានដើមពោធិមួយ ។ ព្រះមហាក្សត្រខ្មែរបានសាងសង់រោងអ្នកតា ទេពរក្ស ឈ្មោះអ្នកតាព្រាប ដែលព្រះអង្គបានតាំងឈ្មោះថ្មីថា អ្នកតាឃ្លាំងមឿង ។ ព្រះវិហារចុងក្រោយទាំងអស់ ដែលព្រះអង្គបានសាងសង់ គឺវត្តខ្ពបតាយង ដែលជាឈ្មោះនៃផ្នូកដីល្បាប់ ជាអូរមួយដែលតាយងបានជីកពីមុនមក ។ ក្រោយមកវត្តតាយងនេះ ក៏បានក្លាយទៅជាវត្តបទុមវត្តី ដែលស្ថិតនៅខាងត្បូងនៃព្រះបរមរាជវាំង ៕ (ម.ត្រាណេ)

- See more at:
http://www.cen.com.kh/culture/detail_culturehistory/OTEyOTUxODIwNzE#sthash.ehK9jRjq.dpuf
No comments:
Post a Comment