Tuesday, June 20, 2017

ពលរដ្ឋល្អក្នុងវិថីជីវិតប្រជាធិបតេយ្យ

ពលរដ្ឋល្អក្នុងវិថីជីវិតប្រជាធិបតេយ្យ


ពាក្យថា ពលរដ្ឋ (Citizen)តាមវចនានុក្រមខ្មែរ ប្រែថា ពលរបស់រដ្ឋ, ពលអាស្រ័យនៅក្នុងរដ្ឋ,ប្រជាជន​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ទុក​ជា​កម្លាំង​​ របស់​ប្រទេស : ពល​រដ្ឋ​ម្នាក់​ៗ គប្បី​ធ្វើពលិ​កម្ម​ផ្សេង​ៗ​ចំពោះ​ប្រទេស​ជាតិ​មាតុ​ភូមិតាម​នាទី​របស់​ ខ្លួន 
វិថីជីវិត(way of life) បានដល់ ផ្លូវសម្រាប់ទ្រង់ទ្រង់ជីវិត ឬ វិធីសម្របខ្លួនឲ្យរស់នៅបានយ៉ាងសុខសាន្តក្នុងសង្គម
ប្រជាធិបតេយ្យ (Democracy) បានដល់  របបគ្រប់គ្រងដែលប្រកាន់យកសម្លេងភាគច្រើនរបស់ពលរដ្ឋជាអំណាច ពោលគឺ របបគ្រប់គ្រងដោយពលរដ្ឋផ្ទាល់ ឬ ដោយប្រយោលតាមរយៈអ្នកតំណាងរាស្រ្ត របស់ពលរដ្ឋនិង ដើម្បីពលរដ្ឋ ។
ពលរដ្ឋល្អ សំដៅដល់ ពលរដ្ឋល្អផ្នែកចំណេះវិជ្ជា ជំនាញ បទពិសោធ និង ផ្នែកសីលធម៌របស់សាសនាដែលខ្លួនគោរពបូជាតាម​គោល​ការណ៍សេរីភាពនៃជំនឿសាសនា ដោយប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យក្នុងការទ្រទ្រង់ជីវិត(សម្មាជីវី) គោរព​ច្បាប់​(ធម្មចារី)​ និងប្រព្រឹត្តខ្លួនឲ្យជាប្រយោជន៍ដល់សង្គម(អត្ថចារី) ដូចជា ការជួយជ្រោមជ្រែងគ្នាតាមលទ្ធភាពដែល​ជាហេតុនាំ​ ឲ្យមានការអភិវឌ្ឍសង្គមនិងប្រទេសជាតិស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។
គោលការណ៍ប្រជាធិបតេយ្យ 6 ចំណុចសំខាន់ គឺ
  1. គោលអំណាចអធិបតេយ្យជារបស់ពលរដ្ឋ(Popular Power) បានដល់ ប្រជាពលរដ្ឋជាម្ចាស់អំណាចខ្ពង់ខ្ពស់ ក្នុង​ការគ្រប់​គ្រងរដ្ឋ ដែលបច្ចុប្បន្នពលរដ្ឋបានផ្ទេរអំណាច​អធិបតេយ្យនេះទៅឲ្យអ្នកតំណាងរបស់ខ្លួនតាម ​រយៈការ​បោះឆ្នោត ។
  2. គោលសមភាព (Equality)បានដល់   ភាពស្មើមុខគ្នាក្នុងសង្គមប្រជាធិបតេយ្យ ពោលគឺ មនុស្សម្នាក់ ៗដែលកើត​មក​ក្នុងរដ្ឋ​​សុទ្ធតែស្មើភាពគ្នាក្នុងឋានៈជាប្រជានិកររបស់រដ្ឋ មានន័យថា មានសិទ្ធិសេរីភាព មានមុខនាទីស្មើគ្នា គ្មាន​ការ​បែងចែក​វណ្ណៈ ឬការរើសអើងឡើយ គួរមានជីវិតរស់នៅរួមគ្នាយ៉ាងសុខដុមរមនា មិនគំរាមកំហែងមនុស្ស​ដែល​ទន់ខ្សោយឬក្រីក្រ​ជាង ។
  3. គោលនីតិរដ្ឋ (Rule of law) បានដល់ ការដែលរដ្ឋយកច្បាប់ជាមូលដ្ឋានក្នុងការសម្រួលការ​រួមរស់ជាមួយគ្នា​ដើម្បី​សេចក្តីសុខ​សាន្ត​ត្រាណរបស់សង្គម ។
  4. គោលហេតុផល(Reason) បានដល់ ការប្រើហេតុផលដែលត្រឹមត្រូវក្នុងការវិនិច្ឆ័យឬដោះស្រាយបញ្ហាក្នុងសង្គម
  5. គោលសម្លេងភាគច្រើន(Majority យេភុយ្យសិកា) បានដល់ ការប្រកាន់យកសម្លេងភាគច្រើនរបស់ពលរដ្ឋ​ជាគោល​ អនុម័តឬសម្រេចកិច្ចការដែលជាប្រយោជន៍រួម ពោលគឺ សង្រ្គោះ បម្រើ ការពារផលប្រយោជន៍សាធារណៈ ។
  6. គោលសម្របសម្រួល(Reconciliationបដិសារាណីយកម្ម) បានដល់ គោលការណ៍ពិសេសសម្រាប់សម្រប​សម្រួល​ ជម្លោះរវាងទ្វេភាគីឬពហុភាគីដើម្បីកាត់បន្ថយជម្លោះមិនឲ្យអូសបន្លាយវែងឆ្ងាយ ពោលគឺ ដើម្បីកាត់បន្ថយ​សាមគ្គីភេទ​ក្នុង​ ចំណោមប្រជាជនដោយមិនប្រកាន់យកនីតិវិធីណានីមួយទេប៉ុន្តែប្រកាន់យកគោលសីលធម៌ ដូចជា សូមទោស ឲ្យអភ័យទោស លែងប្រកាន់ទោសអូសដំណើរតទៅទៀតជាដើម គោលសម្របសម្រួលប្រកាន់យកគោល​របស់​ព្រះពុទ្ធសាសនាត្រង់ចំណុចថា អភយទាន សម្រាប់ផ្សះផ្សាជម្លោះក្នុងចំណោមពលរដ្ឋដែល​ភាគច្រើនជា​ពុទ្ធសាសនិក​ជន ។
ការដែលរដ្ឋទទួលយករបបប្រជាធិបតេយ្យសេរីពហុបក្សនេះចាំបាច់ត្រូវតែមានពលរដ្ឋចូលរួមគិត រួមស្នើ រួមធ្វើ រួមសម្រេច រួមត្រួតពិនិត្យ និង​រួមតាមដានប្រយោជន៍​សាធារណៈដែលខ្លួនគប្បីទទួលបានពីរបបគ្រប់គ្រងនេះ ។
ក្នុងការរស់នៅរួមគ្នាក្នុងជីវិតប្រចាំថ្ងៃ ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យត្រូវរលឹកជានិ​ច្ចថា ខ្លួនមានតួនាទី ៦ ចំណុចខាងលើ​ ដើម្បីចូលរួមកសាងសង្គមប្រជាធិបតេយ្យឲ្យរីកចម្រើនជឿនលឿនដូចយ៉ាងប្រជាជាតិដទៃលើលោកនេះដែរ ។
ជោគវាសនារបស់ប្រទេសជាតិអាស្រ័យទៅលើពលរដ្ឋដែលជាម្ចាស់អំណាចក្នុងរដ្ឋមិនមែនអាស្រ័យទៅលើជនដទៃក្រៅរដ្ឋឡើយ ។

ការយល់ដឹងអំពីពាក្យថា “យុទ្ធសាស្រ្ត”

ការយល់ដឹងអំពីពាក្យថា យុទ្ធសាស្រ្ត
១. យុទ្ធសាស្រ្ត ជាអ្វី?
 

 
និយមន័យ
យុទ្ធសាស្រ្តគឺជាផែនការសកម្មភាពគ្រោងឡើង ដើម្បីសំរេចបាន​នូវគោលដៅ ជាក់លាក់មួយ។
ពាក្យនេះក្លាយមកពីពាក្យក្រិច Strategos ដែលមានន័យថា​ មេទ័ព ឬ មេបញ្ជាការ កងទ័ព។ ក្នុង​ភាសាខ្មែរ វាក្លាយមកពីពាក្យ យុទ្ធសាស្រ្ត ​ < យុទ្ធ + សាស្រ្តយុទ្ធ ជាពាក្យបាលីសំស្ក្រឹត មាន​ន័យថា ចម្បាំង ឬសង្រ្គាម ចំណែកឯ សាស្រ្ត ជាពាក្យបាលី​សំស្ក្រឹតដូចគ្នា និងមានន័យថា ក្បួន ឬគម្ពីរ។ សរុបមក យុទ្ធសាស្រ្តមានន័យថា ជាក្បួន ចម្បាំង ឬ ក្បួនសម្រាប់ច្បាំង។
យុទ្ធសាស្រ្ត ត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងវិស័យ នយោបាយ យោធា សេដ្ឋកិច្ច និង ជំនួញ។ កន្លងមក មានអ្នកប្រាជ្ញ ជាច្រើនបានចងក្រងទ្រឹស្តីនៃ យុទ្ធសាស្រ្ត ហើយខ្លះមានប្រវត្តិតាំង​ពី​មុន​គ្រឹស្គ​សករាជមកម៉្លេះ។ ក្នុងចំណោមនោះមានដូចជាលោក ស៊ុន ស៊ូ (ស.វ ទី៦ មុន គ.ស), ចាណាក្យា​ (ស.វ ទី៤ មុន គ.ស), ម៉ៅសេទុង, ម៉ៃឃើល ផតធើរ, ខាលវ៉ុន ក្លូសវីដ ជាដើម។
សារៈសំខាន់នៃយុទ្ធសាស្រ្ត
យុទ្ធសាស្រ្ត មានសារៈសំខាន់​ ដោយសារវាជាត្រីវិស័យនៃអង្គភាព ពោលជា ជាផែនទីបង្ហាញ​ផ្លូវ​រយៈ​ពេលវែង ជាបន្ទាត់សម្រាប់​កំណត់ដែនសកម្មភាព ក៏ដូចជាទិសដៅមួយ​សំដៅធានា​ និរន្តភាព  ភាពប្រកួត​ប្រជែង និងភាពរីកចំរើននៃអង្គភាព។
លក្ខណៈសំខាន់ៗនៃយុទ្ធសាស្រ្ត
ដើម្បីឲ្យមានលក្ខណៈពេញលេញ និងរឹងមាំ យុទ្ធសាស្រ្តត្រូវមានលក្ខណៈសម្បត្តិដូចជាៈ
  • យុទ្ធសាស្រ្ត ជាការច្របាច់បញ្ចូលគ្នាត្រឹមត្រូវ នៃកត្តាជាច្រើន។
  • យុទ្ធសាស្រ្ត ផ្តោតជាសំខាន់ទៅលើ ឥទ្ធិពលនៃកត្តាខាងក្រៅ ដែលអាចប៉ះពាល់ដល់ អង្គភាព ជាជាងការ បញ្ហាផ្ទៃក្នុង។​
  • យុទ្ធសាស្រ្ត ជាគោលការណ៍សម្រាប់រយៈពេលវែង និង សម្លឹងមើលទៅ​ក្នុងអនាគត ក្នុង​គោលដៅទប់ស្កាត់បញ្ហា ដោះស្រាយបញ្ហា ឬ ធ្វើកំណែទម្រង់អ្វីមួយ។
  • យុទ្ធសាស្រ្ត មិនមែនជាការសម្ងាត់របស់ថ្នាក់ដឹកនាំកំពូល ផ្ទុយទៅវិញ វាគួរត្រូវបាន​ផ្សព្វ​ផ្សាយ ទៅរាល់ បុគ្គលនៅថ្នាក់ក្រោម ដើម្បីឲ្យពួកគេយល់ និង តម្រែតម្រង់ សកម្មភាព​ទាំង​ឡាយរបស់ ពួកគេ​ ឲ្យស្របទៅនឹងយុទ្ធសាស្រ្តដែលបានដាក់ចេញ។
  • យុទ្ធសាស្រ្ត ពឹងផ្អែកលើការ វិភាគ មិនមែនជាការស្រមើស្រមៃទេ។ យុទ្ធសាស្រ្ត ភាគ​ច្រើនផ្តួចផ្តើមឡើងដោយថ្នាក់ដឹកនាំកំពូល។
  • យុទ្ធសាស្រ្ត ផ្អែកលើ គោលដៅ ច្បាស់លាស់។
ចំណាត់ថ្នាក់នៃយុទ្ធសាស្រ្ត
តាមការពិសោធន៍ និងអង្កេតជាក់ស្តែងលើ ទិដ្ឋភាព និង ដំណើរការប្រព្រឹត្តិទៅ នៃអង្គភាព យុទ្ធសាស្រ្ត ត្រូវបានបែងចែកជាបី កម្រិតផ្សេងគ្នា គឺៈ កម្រិតយុទ្ធសាស្រ្ត (Corporate/strategic​ level) កម្រិតគ្រប់គ្រង ឬកម្រិតកណ្តាល (Business/Management​ level) និង កម្រិតប្រតិបត្តិការ (functional/operational level)
កម្រិតយុទ្ធសាស្រ្ត ជាកម្រិតកំពូល ភាគច្រើនពុំជាប់ពាក់ព័ន្ធនឹងការងារ​បច្ចេកទេស​ច្រើនឡើយ។ នៅក្នុងអង្គភាពអាជីវកម្ម គឺបណ្តាក្រុមប្រឹក្សាភិបាល ឬនាយកប្រតិបត្តិ ដែលជាអ្នកស្ថិតនៅក្នុង កម្រិតនេះ។
កម្រិតកណ្តាល ជាប់ពាក់ព័ន្ធយ៉ាងច្រើនទៅនឹងដំណើរការគ្រប់គ្រង និងបច្ចេកទេស។  អ្នកគ្រប់​គ្រងផ្នែក ទីផ្សារ ហិរញ្ញវត្ថុ រដ្ឋបាល និង ព័ត៌មានវិទ្យា ត្រូវបានចាត់ចូលទៅក្នុងកម្រិតនេះ។ កម្រិត កណ្តាលនេះមានតួនាទីចាត់ចែងឲ្យយុទ្ធសាស្រ្តកើតចេញជាសកម្មភាព។
កម្រិតប្រតិបត្តិការ ជាអ្នកអនុវត្តន៍នូវយុទ្ធសាស្រ្តដែលថ្នាក់កំពូល និង កណ្តាលបានដាក់ចេញ។
២. ការបង្កើត យុទ្ធសាស្រ្ត?
គេបង្កើត យុទ្ធសាស្រ្ត ទៅតាមដំណាក់កាលដូចខាងក្រោមៈ
  1. កំណត់ ឬស្វែងរក បញ្ហា
  2. វីភាគ ភាពខ្លាំង ភាពខ្សោយ ឱកាស និង ការគំរាមកំហែង
  3. កំណត់ គោលដៅ ទិសដៅ និង បេសកកម្ម
  4. បង្កើតយុទ្ធសាស្រ្ត
  5. អនុវត្តន៍យុទ្ធសាស្រ្ត
  6. វាយតម្លៃការអនុវត្តយុទ្ធសាស្រ្ត

៣. ការប្រើប្រាស់ យុទ្ធសាស្រ្ត
ការប្រើប្រាស់យុទ្ធសាស្រ្ត មានលក្ខណៈទូលំទូលាយក្នុងវិស័យជាច្រើនរាប់ទាំង នយោបាយ យោធា ជំនួញ សេដ្ឋកិច្ច និង ទំនាក់ទំនងការទូត។ អាស្រ័យដោយការប្រជែងមានលក្ខណៈ​កាន់​តែខ្លាំងក្លា នាបច្ចុប្បន្ន ការប្រើប្រាស់​យុទ្ធសាស្រ្តបានត្រឹមត្រូវអាចជួយឲ្យបុគ្គល ឬអង្គភាពអាច​ការពារខ្លួនពីការប្រជែង ឈានមុខគូប្រជែង ឬ រារាំងគូប្រជែងបាន។
៤. ប្រភេទនៃយុទ្ធសាស្រ្ត 
អាស្រ័យលើការប្រើប្រាស់ នៅក្នុងពេលនេះ ខ្ញុំនឹងច្របាច់បញ្ចូលយុទ្ធសាស្រ្ត ជាបីក្រុម​សំខាន់ៗ​គឺ៖​
  • យុទ្ធសាស្រ្តជំនួញ
  • យុទ្ធសាស្រ្តនយោបាយ
  • និង យុទ្ធសាស្រ្តយោធា
ខ្ញុំនឹងលើក យុទ្ធសាស្រ្តនិមួយៗ មកបង្ហាញនៅអត្ថបទបន្ទាប់ៗ៕

ប្រភព៖ បណ្ណាល័យចេករំលែក

សភាអនុម័ត​សេចក្តីស្នើវិសោធន​កម្ម​ច្បាប់​បោះឆ្នោត​ព្រឹទ្ធសភា ដែលបន្ថែមអាសនៈមួយទៀត



 
សភាអនុម័ត​សេចក្តីស្នើវិសោធន​កម្ម​ច្បាប់​បោះឆ្នោត​ព្រឹទ្ធសភា
ដែលបន្ថែមអាសនៈមួយទៀត



តំណាងរាស្រ្តចំនួន ៩៧ រូប ក្នុងចំណោម ១០៧ រូប បានលើក​ដៃ​យល់ព្រមអនុម័តសេចក្តីស្នើ​ច្បាប់​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា។
ខ្លឹមសារ​សំខាន់​នៃ​សេចក្តីស្នើវិសោធ​នកម្ម​ច្បាប់​នេះ គឺបង្កើន​អាសនៈសមាជិក​ព្រឹទ្ធ​សភា​មួយបន្ថែមទៀតលើ​អាសនៈ​ដែលមាន​ស្រាប់ចំនួន ៦១ សម្រាប់ការបោះជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​អណត្តិក្រោយៗ។ បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង​ព័ត៌មាន លើកឡើងកាលពីពេលកន្លងទៅ​ ការបោះឆ្នោត​ជ្រើស​រើសសមាជិក​ព្រឺទ្ធសភា អាណត្តិទី ៤ នឹងត្រូវ​ធ្វើឡើងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៨។
ការវិសោធន​កម្ម​បន្ថែម​អាសនៈព្រឹទ្ធសភាមួយ​ទៀត ក៏ដើម្បីឲ្យ​ស្រប​នឹង​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្រ្ត​ថ្មី ដែលកំណត់ចំនួនអាសនៈតំណាង​រាស្រ្ត​អាណត្តិក្រោយ​កើន​ពី​ ១២៣ ដល់ ១២៥ អាសនៈដែរ។ ជាទូទៅចំនួនអាសនៈរបស់​ព្រឹទ្ធសភាច្រើនបំផុត ស្មើ​នឹង​ពាក់កណ្តាលនៃ​ចំនួន​​អាសនៈរដ្ឋសភា។
ក្នុងសម័យសម័យប្រជុំ​លើកទី ៨ នីតិកាលទី ៥ នៅថ្ងៃទី ២០ ខែមិថុនា នេះ មានវត្តមាន​សមាជិក​រដ្ឋសភា​មក​ពីគណបក្សប្រជាជនកម្ពុជាចំនួន ៦៤ រូប និងតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ចំនួន ៤៣ រូប។
អត្ថបទ៖ ថ្មី ថ្មី

ព្រឹត្តិការណ៍សំខាន់ៗនៃការកសាងភ្នំពេញដំបូង







ក្រោយពី​សង្គ្រាម មហន្តរាយ ដែល​បណ្តាលមកពី​ម​ហិ​ច្ឆិ​តា​វាតទី​និយម​គ្មាន​ព្រំដែន របស់​ជនជាតិ​សៀម ព្រះបាទ​ពញាយ៉ាត​បាន បង្ខំ​ព្រះទ័យ​ចាក​ចេញពី​ព្រះ​រាជធានី​បុរាណ ដែល​ស្ថិតនៅ​ខេត្តសៀមរាប​អង្គរ មកកាន់​បាកាន ។ ក៏ប៉ុន្តែ​ដោយសារ​ទីតាំង​នេះ​មាន​ទឹកជំនន់ ព្រះអង្គ​ក៏បាន​ជម្លៀស​ព្រះកាយ​មកកាន់​តំបន់​វត្តភ្នំ ហើយ​គឺ​ទីកន្លែង​នេះហើយ ដែល​ព្រះអង្គ​បាន​ស្ថាបនា​ទីក្រុង​ថ្មី​មួយ គឺ​ទីក្រុង​ភ្នំពេញ​សព្វ ថ្ងៃនេះ ។​
​    ​ការស្ថាបនា​ទីក្រុង​ភ្នំពេញ​នេះ គឺជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ក្រោយពី​សម័យអង្គរ ដែល​ខ្មែរ គ្រប់រូប​គួរ​យល់ដឹង ។ តទៅ​នេះ​យើង​សូម​ជូន​ខ្លឹមសារ​ទាំងស្រុង ដែល​បាន​ចារ​នៅក្នុង​ព្រះរាជ​ពង្សាវតារ​ខ្មែរ មក​បង្ហាញជូន​ដូចតទៅ :
​    ​ព្រះរាជា​ធិ​រាជ គឺជា​ព្រះបាទ​ពញាយ៉ាត ព្រះអង្គ​បាន​ចាក​ចេញពី​បាកាន ដែល​លិចលង់​ដោយ​ទឹកជំនន់ ហើយ​យាង​មកកាន់​ភ្នំ​ដូនពេញ ដែល​ស្ថិតនៅ​ជិត​មាត់ច្រាំង​ទិច​ខាងលិច​នៃ​ទន្លេ​ច្រាប​ឈាម ឬ​សព្វថ្ងៃនេះ​មាន​ឈ្មោះថា ទន្លេ​៤​មុខ ។ ព្រះអង្គ​បាន​បញ្ជា​ចាត់តាំង​ចៅពញា​កេរ និង​ឧកញ៉ា ហោរា​ធិបតី​ខៀវ ដែល​ចេះដឹង​ផ្នែក​វិស័យ​ហោរាសាស្ត្រ ដែល​ស្ថិតនៅ​ជិត​ភ្នំ​ដូនពេញ ។ មន្ត្រី​ទាំងនោះ​ក៏បាន​មកដល់​ភ្នំ​ដូនពេញ ហើយ​ក៏បាន​វាយតម្លៃថា ទីតាំង​ដែល​ស្ថិតនៅ​ទិស​ខាងត្បូង​ឆៀង​ខាងកើត គឺជា​ភូមិសាស្ត្រ​ដ៏​ល្អ​ប្រពៃ សម​ស្របតាម​លោកធាតុ​វិទ្យា ។ បន្ទាប់មក​មន្ត្រី​ទាំងនោះ ក៏បាន​គាល់​ថ្វាយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់គេ ទៅ​ព្រះមហាក្សត្រ ហើយ​ព្រះអង្គ​ក៏បាន​បញ្ជា​ទៅ​ចៅហ្វាយ ខេត្ត​ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទាំងអស់​ឲ្យ​កេណ្ឌ​ប្រជារាស្ត្រ​ដើម្បី​សាងសង់​ព្រះរាជដំណាក់ លើក​កំផែង​ព្រះបរមរាជវាំង និង​អកា​រនា​ន ។ ការសាងសង់​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ ១៤៣៤ នៃ​គ្រិស្តសករាជ ថ្ងៃ​អង្គារ ខែ​ពិសាខ ឆ្នាំខាល ។ ព្រះមហាក្សត្រ​ខ្មែរ​ក៏បាន រើ​ទីតាំង ពី​បាកាន មក​គង់នៅ​រាជធានី​ភ្នំពេញ ។​ - See more at: http://www.cen.com.kh/culture/detail_culturehistory/OTEyOTUxODIwNzE#sthash.ehK9jRjq.dpuf
  ​ពេលដែល​ព្រះអង្គ​យាង​មកដល់​ទីតាំង​ថ្មី​នេះ​ភ្លាម ទ្រង់​ត្រាស់​បញ្ជា​ទៅ​ឧកញ៉ា​តេ​ជោ​ស្រី ដែលជា​ចៅហ្វាយខេត្ត​សំរោង​ទង ឲ្យ​កេណ្ឌ​ប្រជារាស្ត្រ ដើម្បី​ជីក​យក​ដី​តាម​វាលទំនាប ស្ថិតនៅ​ខាងត្បូង​ភ្នំ​ដូនពេញ ទៅ​ចាក់​នៅក្រោម​ជើងវត្ត​ភ្នំ​ផ្ទាល់ ជាពិសេស​នៅ​ផ្នែក​ខាងត្បូង​និង​ខាងកើត ព្រមទាំង​នៅក្នុង​បរិវេណ​នៃ​ព្រះបរមរាជវាំង ។​
​    ​ព្រះអង្គ​បញ្ជា​ឲ្យ​គេ​ចាក់ដី​បំពេញ ហើយ​ធ្វើ​ឲ្យ​ទីតាំង​នេះ​រាបស្មើ​រហូតដល់​មាត់ទន្លេ ។ ដូច្នេះ​បានជា​ចាប់ពី​ពេក​នោះមក គេ​បាន​ឲ្យ ឈ្មោះ​ទីតាំង​នោះ​ជា​ផ្លូវ​កំពុង​រាប ។ វាលទំនាប ដែល​គេ​បាន​យក​ដី​ចេញ បានក្លាយ​ទៅជា​ទីបឹង​ឧកញ៉ា​តេ​ជោ ។ រាជបញ្ជា​ទៅ​ចៅ​ហ្វា​ខេត្ត បាទី​ឈ្មោះ ភ្លុង ឲ្យ​ជីក​ព្រែក​មួយ​ដើម្បី​បង្ហូរទឹក​ចូល ទៅ​នៅ​ចំ​កណ្តាល​ព្រះរាជដំណាក់ ដើម្បី​ផ្ទុក​ទឹក​ជូន​ប្រជាពលរដ្ឋ​តាម​សេចក្តីត្រូវការ ។ ពេលដែល​ព្រែ​កបាន​ជីក​រួច ព្រះអង្គ​បាន​យក​ផ្ទាំង​ថ្មភ្នំ​និង​ដី​ធំៗ មក​ក្រាល​ពីលើ​ព្រែក ហើយ​ដាក់ឈ្មោះ​ឲ្យ​ថា ព្រែក​ឧកញ៉ា​ភ្លុង ។​
​    ​បន្ទាប់មកទៀត ព្រះអង្គ​បញ្ជា​ឲ្យ​គេ​ជីក​ព្រែក​មួយទៀត ដោយ​លើក​កំផែង​ជុំវិញ​ព្រះរាជ​ធានី ។ ផ្នែក​ខាងត្បូង​នៃ​រណ្តៅ​នោះ គេ​ឲ្យ​ឈ្មោះថា ព្រែក​អូរ​គរ​, រីឯ​ផ្នែក​ខាងជើង​មាន​ឈ្មោះថា ព្រែក​ព​ម្តាយ ។ ក៏ប៉ុន្តែ​ដោយនៅ​ទីកន្លែង​ចុងក្រោយ​នេះ ព្រះអង្គ​ឲ្យ​ជនជាតិ​ចិន មក​តាំងទី​លំនៅដ្ឋាន ដើម្បី​ធ្វើ​អាវុធ ព្រែក​នោះ​ក៏មាន​ឈ្មោះថា​ព្រែក​ចិន​ដំ​ដែក ។​
​    ​នៅតាម​ដង​ទន្លេ ព្រះមហាក្សត្រ​ខ្មែរ​បាន​លើក​ទំនប់​មួយ ប្រយោជន៍​ដើម្បី​ទប់ទល់​ទឹកជំនន់ ដែល​អាច​លិចលង់​ទីក្រុង ។ អ្នករាជការ មន្ត្រី​និង​ប្រជាពលរដ្ឋ ក៏បាន​កសាង​ព្រះ​រាជធានី រីឯ​តំបន់​ខាងលិច​នៃ​ទីក្រុង គេ​ទុក​ធ្វើស្រែ​ចម្ការ ។
​    ​ព្រះអង្គ​ក៏បាន​តាំង​ឈ្មោះ​នៃ​ទីក្រុង​នេះ​ថា ក្រុង​ចតុមុខ​មង្គល​សកលក​ម្ពុ​ជា​ធិបតី សិរី​ថរ បវរ ឥន្ទ ប​ត្ត​បុរីរ​ត្ថា​រាជា​សីមា​មហានគរ ។ ចំពោះ​ទន្លេ​ដែលមាន​ឈ្មោះថា​ទន្លេ​ច្រាប​ជាំ ព្រ​អង្គ​តាំង​ឈ្មោះថា ទន្លេចតុមុខ ឬ​ទន្លេ​៤​មុខ ។​
​    ​ជាច្រើន​ឆ្នាំ​បាន​កន្លងផុតទៅ ព្រះ​នរាយ​រាជា ដែល​ត្រូវជា​ព្រះរាជបុត្រ​ច្បង របស់​ព្រះបាទ​ពញាយ៉ាត ត្រូវបានតែងតាំង​ជា​ឧបរាជ ហើយ​បាន​ស្ថាបនា​ព្រះរាជវាំង របស់​ព្រះអង្គ​នៅ​ជ្រោយ​រលួស ។ ទន្ទឹមនឹងនេះ ព្រះរាជបុត្រ​ទី​២ របស់​ព្រះមហាក្សត្រ​ខ្នែ​រ ដែលមាន ព្រះនាម​ថា ស្រី​រាជា ទ្រង់​យាង​ទៅ​តាំង​ព្រះបរមរាជវាំង នៅ​ខាងលិច​នៃ​ព្រែក​អូរ​គរ នៅលើ​ទួល​មួយ​ឈ្មោះ​ទួល​ព្រះ​ស្រី​រាជា ។​ - See more at: http://www.cen.com.kh/culture/detail_culturehistory/OTEyOTUxODIwNzE#sthash.ehK9jRjq.dpuf
 ​ព្រះវិហារ​ដែល​បាន​សាងសង់​ដោយ​ដូនពេញ បាន​ទ្រុឌទ្រោម ព្រះបាទ​ពញាយ៉ាត​ក៏បាន​សម្រេច​ព្រះទ័យ សាងសង់​ថ្មី ដោយបាន​កែ ទិដ្ឋភាព​ដើម​របស់​ភ្នំ នេះ​ឲ្យ​មាន​សោភ័ណភាព​ជាង​មុន ។ ហើយ​នៅលើ​កំពូលភ្នំ ព្រះអង្គ​បាន​យក​ថ្មបាយក្រៀម​មក​ក្រាល​ជា​ខឿន ហើយ នៅលើ​ខឿន​នោះ ព្រះអង្គ​បាន​ស្ថាបនា​ចេតិយ៍​មួយ​ពីលើ ។ នៅក្នុង​ចេ​តី​យ៍ គេ​ឃើញ​មាន​បន្ទប់​ពីរ​ត្រួត​លើ​គ្នា ហើយ​ក្នុង​បន្ទប់​នីមួយៗ មាន​អាសនៈ​មួយ ។​
​    ​ជាន់​ខាងលើ​ទីមួយ មាន​ទំហំ​ពេញ​ទូលាយ​ស្តូប រីឯ​ជាន់​ខាងក្រោម​ទី​២ មាន​ទ្វារ ៤ បើក​ឆ្ពោះទៅ​ទិស​ទាំង​៤ ។ ក្នុងពេល​ជាមួយ គ្នា​នេះ ព្រះមហាក្សត្រ​បាន​ស្ថាបនា ព្រះវិហារ​ជាច្រើន​ក្នុង​ក្រុងភ្នំពេញ ។ ពីរ​នៅ​ខាងកើត​ភ្នំ មួយ​នៅ​ព្រែក​ចិន ដំណាក់​ផ្នែក​ខាងក្រោម មួយ​នៅលើ​មាត់ច្រាំង​នៃ​ព្រែក​ឧកញ៉ា​ភ្លុង មួយ​នៅ​ចេ​តី​យ៍​ឧណ្ណាលោម និង​មួយទៀត​នៅ​ខ្ពប​តា​យ​ង ។ ក្រោយពី​សាងសង់​ព្រះវិហារ​ទាំង នេះ​រួច ព្រះអង្គ​បញ្ជា​ឲ្យ​គេ​ទៅរក​ព្រះ​បដិមា​សំរឹទ្ធិ​នៅ​នគរវត្ត ព្រមទាំង​ចម្លាក់​តោ​យកមក​តម្កល់ នៅលើ​វត្តភ្នំ​យ៉ាង​អ​ធឹ​ក​អធម ។ បុណ្យ​ឆ្លង ព្រះ​ចេ​ត្យី បាន​ប្រព្រឹត្តទៅ​បី​ថ្ងៃ​បី​យប់ ។​
​    ​ព្រះពុទ្ធ​អង្គ​ដែល​ដូនពេញ​បាន​រកឃើញ​ពីមុន​នោះ ត្រូវបាន​គេ​តម្កល់​ក្នុង​បន្ទប់​នៃ​ជាន់​ទី​១ នៃ​ព្រះ​ចេ​តី​យ៍​ធំ ហើយ​ព្រះ​ពុទ្ធអង្គ​ដែល​គេ​រកឃើញ​ពីរ​អង្គរ ត្រូវ​តម្កល់​ក្នុង​បន្ទប់​ជាន់​ខាងក្រោម​វិញ ។​
​    ​ក្រោយពី​ពិធីបុណ្យ​នេះ ព្រះអង្គ​តាំង​ឈ្មោះ​នៃ​ព្រះវិហារ​ថ្មី​ទាំងនោះ បរោ​ព​តី ។ ព្រះវិហារ​នៅលើ​ភ្នំ​ដូនពេញ​ឈ្មោះ វត្ត​ព្រះ​ចេ​តី​យ៍ បរិ​ព៌​ត​, ឬ​ព្រះ​ចេ​តី​យ៍​នៃ​ភ្នំ ។ បច្ចុប្បន្ននេះ​គេ​នៅតែ​ហៅ ចេ​តី​យ៍​បរ​វ័ត (​បរិ​ព៌​ត​) ចេ​តី​យ៍​នេះ​តាម​ឈ្មោះ​ចាស់​ដដែល គឺ​ចេ​ត្យី​វត្តភ្នំ ។ ព្រះវិហារ​ទាំងពីរ​ដែល​បាន​សាងសង់ នៅ​ខាងលិច​វត្តភ្នំ​នោះ មាន​ឈ្មោះថា​វត្ត​កោះ ។ ខាងត្បូង​ហៅថា​វត្ត​លង្កា ដែល​នៅ​ទី​នោះគេ​តម្កល់ ព្រះគម្ពីរ ។ នៅ​ខាងជើង​នៃ​ព្រែក​ចិន​ដំ​ដែក ហៅថា​វត្ត​ព្រះពុទ្ធសាសនា ។ ឈ្មោះ​នៃ​ព្រះវិហារ​ទាំង​៣ ចុងក្រោយ​នេះ ទាក់ទិន​នឹង​ប្រវត្តិ របស់​ព្រះពុទ្ធសាសនា ជាពិសេស​ព្រះសង្ឃ​ពុទ្ធសាសនា និង​កោះ​ស្រីលង្កា ។ ព្រះវិហារ​ដែល​បាន​សង់​ជាប់មាត់​ច្រាំង​ព្រែក​ឧកញ៉ា​ភ្លុង ត្រូវគេ​តាំង​ឈ្មោះថា វត្ត​ពាម​ភ្លុង ហើយ​ចំណែក​ព្រះពុទ្ធ​អង្គ ដែលមាន​ក្នុង​ព្រះវិហារ​នេះ​មាន​ឈ្មោះថា ព្រះ​ស្រកា​លេញ ។ វត្ត​ឧណ្ណាលោម គឺជា​ឈ្មោះ​នៃ​ចេ​តី​យ៍​ដែល​ព្រះ​ភិក្ខុ​អា​ស្សជី បាន​តម្កល់ទុក​នូវ​ព្រះ​សរី​រិ​ក​ធាតុ ឈ្មោះ​ឧណ្ណាលោម របស់​ព្រះសម្មាសម្ពុទ្ធ​អង្គ ។​
​    ​នៅមុខ​ព្រះវិហារ ដែល​ស្ថិតនៅ​ដង​ទន្លេ​មាន​ដើម​ពោធិ​មួយ ។ ព្រះមហាក្សត្រ​ខ្មែរ​បាន​សាង​សង់រោង​អ្នកតា ទេពរក្ស ឈ្មោះ​អ្នកតា​ព្រាប ដែល​ព្រះអង្គ​បាន​តាំង​ឈ្មោះ​ថ្មី​ថា អ្នកតា​ឃ្លាំងមឿង ។ ព្រះវិហារ​ចុងក្រោយ​ទាំងអស់ ដែល​ព្រះអង្គ​បាន​សាងសង់ គឺ​វត្ត​ខ្ពប​តា​យ​ង ដែលជា​ឈ្មោះ​នៃ​ផ្នូ​ក​ដីល្បាប់ ជា​អូរ​មួយ​ដែល​តា​យ​ង​បាន​ជីក​ពីមុនមក ។ ក្រោយមក​វត្ត​តា​យ​ង​នេះ ក៏បាន​ក្លាយទៅជា​វត្ត​បទុម​វ​ត្តី ដែល​ស្ថិតនៅ​ខាងត្បូង​នៃ​ព្រះបរមរាជវាំង ៕  (​ម​.​ត្រា​ណេ​)​
- See more at: http://www.cen.com.kh/culture/detail_culturehistory/OTEyOTUxODIwNzE#sthash.ehK9jRjq.dpuf