តើបារាំងនៅតែជាមហាអំណាចពិភពលោកដែរឬទេ?
សតវត្សរ៍ទី២០
ដែលកន្លងផុតទៅនេះ
គឺជាសម័យកាលមួយ ដែលប្រទេសបារាំងបានផ្តើមបាក់កម្លាំងនិងបាត់បង់កិត្យានុភាព។ សង្គ្រាមលោកពីរលើក
វិបត្តិសេដ្ឋកិច្ចនិងនយោបាយបន្តបន្ទាប់គ្នា បានធ្វើឲ្យបារាំងឃ្លាតចេញបន្តិចម្តងៗ ពីលក្ខន្តិកៈជាមហាអំណាចពិភពលោក។
តើនៅដើមសតវត្សរ៍ទី២១នេះ គេអាចនិយាយបានដែរឬទេថា ដោយសំអាងទៅលើវិស័យទូត សេដ្ឋកិច្ច យោធា នយោបាយនិងវប្បធម៌ បារាំងនៅតែជាមហាអំណាចពិភពលោកមួយដដែលតទៅទៀត?
តើនៅដើមសតវត្សរ៍ទី២១នេះ គេអាចនិយាយបានដែរឬទេថា ដោយសំអាងទៅលើវិស័យទូត សេដ្ឋកិច្ច យោធា នយោបាយនិងវប្បធម៌ បារាំងនៅតែជាមហាអំណាចពិភពលោកមួយដដែលតទៅទៀត?
យ៉ាងណាក៏ដោយ សព្វថ្ងៃ
បារាំងនៅបន្តដើរតួនាទីសំខាន់នៅលើឆាកអន្តរជាតិបាន ក៏ដោយសារតែខ្លួនជាមហាអំណាចយោធាពិភពលោកដែរ។
ចូរកុំភ្លេចថា បារាំងមានអាវុធនុយក្លេអ៊ែរ
មានមូលដ្ឋានយោធានៅប៉ូលីនេស៊ី(Polynésie)
នៅអង់ទីយ្យ៍(Antilles)
នៅហ្គីយ៉ាន(Guyane) នៅសេនេហ្កាល់(Sénégal)
នៅកូតឌីវ័រ(Côte-d’Ivoire)
នៅឆាដ(Tchad) នៅជីប៊ូទី(Djibouti) នៅនូវែលកាឡេដូនី(Nouvelle-Calédonie)។
គួរនិយាយបន្ថែមទៀតថា បារាំងជាប្រទេសលេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានបណ្តាញទូតធំនិងសំខាន់ជាងគេ នៅក្នុងលោក។
គួរនិយាយបន្ថែមទៀតថា បារាំងជាប្រទេសលេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានបណ្តាញទូតធំនិងសំខាន់ជាងគេ នៅក្នុងលោក។
យ៉ាងណាមិញ
ដូចដែលលោកសាស្រ្តាចារ្យJoseph Nye នៃសកលវិទ្យាល័យHarvard នៅសហរដ្ឋអាមេរិក
បានសរសេរអ៊ីចឹងថា អានុភាពនិងមហិទ្ធិឫទ្ធិរបស់ប្រទេសមហាអំណាចពិភពលោកនីមួយៗ លែងអាស្រ័យតែនឹងកត្តាយោធាទៀតហើយ
និងថា ពីអំណើះតទៅ វាអាស្រ័យជាពិសេសនឹងសេដ្ឋកិច្ច ខ្សែរយៈនៃបណ្តាញឥទ្ធិពល សមត្ថភាពក្នុងការបង្កើតគោលគំនិតអ្វីមួយ ហើយបញ្ចុះបញ្ចូលមតិសាធារណៈអន្តរជាតិឲ្យទទួលយកគំនិតនោះៗ។
សេដ្ឋកិច្ច
នេះហើយគឺជាចំណុចខ្សោយរបស់បារាំង។ សូម្បីតែអង់គ្លេស អ៊ីតាលី
ឬអាល្លឺម៉ង់ក៏ធ្លាប់និយាយហើយដែរថា តួនាទីទូត នយោបាយនិងយោធារបស់បារាំងនៅលើឆាកអន្តរជាតិបច្ចុប្បន្ន មានលក្ខណៈធំហួសនិងធំជ្រុល បើប្រៀបទៅនឹងអានុភាពសេដ្ឋកិច្ចមិនខ្លាំងក្លាទាល់តែសោះនៃប្រទេស នេះ។
ការពិត គឺអ៊ីចឹងមែន បើនិយាយពីសេដ្ឋកិច្ច បារាំងជាប់ចំណាត់ថ្នាក់លេខ៥តែប៉ុណ្ណោះ
គឺនៅក្រោយសហរដ្ឋអាមេរិក
ចិន ជប៉ុននិងអាល្លឺម៉ង់។ បើនិយាយពីទំហំនៃផ្ទៃដីវិញ បារាំងជាប់លេខ៤៧
និងជាប់លេខ២០ បើនិយាយពីចំនួនប្រជាជន។
******
បើសិនជាបារាំងដែលមានមាឌមិនធំ
និងដែលមានសេដ្ឋកិច្ចមិនខ្លាំង
អាចបន្តដើរតួនាទីសំខាន់នៅលើឆាកអន្តរជាតិ តទៅទៀតបាន គឺដោយសារតែមរតកប្រវត្តិសាស្រ្តនិងវប្បធម៌។
តាំងពីសម័យបដិវត្តន៍បារាំងនៅឆ្នាំ១៧៨៩រហូតមកទល់សព្វថ្ងៃ បារាំងចាត់ទុកខ្លួនឯងថាជា”មាតុភូមិនៃសិទ្ធិមនុស្ស” និងថាជាដែនដីនិរទេសសម្រាប់ជនភៀសខ្លួននយោបាយ
ដូចដែលឧត្តមសេនីយ៍ de Gaulle ធ្លាប់បានថ្លែងអ៊ីចឹងថា “មានចំណងស្អិតល្មួតរាប់រយឆ្នាំកន្លងមកហើយ រវាងភាពរុងរឿងរបស់ប្រទេសបារាំងនិងសេរីភាពរបស់មនុស្សជាតិ”។ បានន័យថា បារាំងជាប្រទេសមួយដែលតែងតែឲ្យអាទិភាពទៅលើតួនាទីអន្តរជាតិរបស់ ខ្លួននិងដែលតែងតែយកចិត្តទុកដាក់ទៅលើអ្នករងគ្រោះនៃរបបនយោបាយ ផ្តាច់ការ
អ្នកដែលបាត់បង់សេរីភាព សកម្មជនសិទ្ធិមនុស្ស និងអ្នកស្នេហាលទ្ធិប្រជាធិបតេយ្យ។
មិនតែប៉ុណ្ណោះ
ភាសានិងវប្បធម៌បារាំង
ទោះបីជាកំពុងបាត់បង់កិត្យានុភាពបន្តិចម្តងៗនៅចំពោះមុខការលេច ត្រដែតឡើងនៃភាសាអង់គ្លេសក៏ដោយ នៅបន្តជួយលើកតម្កើងមិនតិចទេកេរ្តិ៍ឈ្មោះនៃប្រទេសបារាំង។ ពិភពលោកស្គាល់ឈ្មោះទស្សនវិទូនិងអ្នកនិពន្ធបារាំងធំៗ ដូចជាRousseau,Voltaire, Descartes, Molière, Victor Hugo។ ពិភពលោកស្គាល់និងចង់ស្គាល់ប្រទេសបារាំង។ ត្រង់នេះ
គួរនិយាយថា បារាំងជាប្រទេសទេសចរណ៍ទី១
នៅក្នុងលោក។ ចំនួនអ្នកចូលមកលេងកម្សាន្តក្នុងប្រទេសនេះ
កើនទៅដល់៧០លាននាក់ ក្នុងមួយឆ្នាំៗ។
យ៉ាងណាក៏ដោយ
ថ្នាក់ដឹកនាំបារាំងជាបន្តបន្ទាប់
យល់ដឹងច្បាស់ណាស់ថា មិនយូរមិនឆាប់ ប្រទេសរបស់ពួកខ្លួននឹងបាត់បង់អំណាចឥទ្ធិពល
នៅលើឆាកអន្តរជាតិ។ មូលហេតុធំគឺមកអំពីបារាំងគ្មានមធ្យោបាយសេដ្ឋកិច្ចគ្រប់គ្រាន់ ដើម្បីសម្រេចបាន
នូវមហិច្ឆតាជាមហាអំណាចពិភពលោក
ទន្ទឹមនឹងការលេចត្រដែតឡើងនៃបណ្តាប្រទេសកំពុងអភិវឌ្ឍសំខាន់ៗ ដូចជាចិន
ឥណ្ឌា និងប្រេស៊ីល។ អ៊ីចឹងហើយបានជា
លោកប្រធានាធិបតីNicolas
Sarkozyបានធ្លោយមាត់និយាយថា នៅលើឆាកអន្តរជាតិ
បារាំងមិនមែនជាមហាអំណាចធំសម្បើម
ហើយក៏មិនមែនជាមហាអំណាចតូចតាចដែរ តែជាមហាអំណាចដែលគេទទួលស្គាល់ថាមានឥទ្ធិពល។
នៅក្នុងបរិបទបែបនេះ
ទីក្រុងParis យល់ឃើញថា អនាគតនៃលក្ខន្តិកៈជាមហាអំណាចពិភពលោករបស់ប្រទេសបារាំង ពឹងផ្អែកទាំងស្រុងទៅនឹងការបន្តកសាងស្ថាបនាសហភាពអឺរ៉ុប។ ពីព្រោះក្នុងនាមជាមហាអំណាចយោធាទី១
និងជាមហាអំណាចសេដ្ឋកិច្ចទី២
នៅក្នុងសហភាពអឺរ៉ុប
បារាំងអាចនឹងបន្តមានទឹកមាត់ប្រៃនៅលើឆាកអន្តរជាតិ បើសិនជានៅទីបំផុតសហភាពអឺរ៉ុបក្លាយជាសហព័ន្ធមួយ ដូចសហរដ្ឋអាមេរិក និងមានកងទ័ពព្រមទាំងរដ្ឋាភិបាលអឺរ៉ុបរួមគ្នាមួយ។
ក៏ប៉ុន្តែ គោលគំនិតនេះ
ជាសុបិននៅឡើយ មិនងាយសម្រេចបានស្រួលៗនោះទេ៕
ប្រភពដើមពីRFI
No comments:
Post a Comment