រសៀលថ្ងៃទី១១
ខែកក្កដា ឆ្នាំ២០១៧
ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម សិស្ស និស្សិត
បញ្ញវ័ន្តក្មេងវត្ត បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន
និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់សិស្សនិស្សិត លោកតា លោកយាយស្នាក់នៅ វត្តសិរីសោភា(វត្តអង្គតាម៉ិញ)
និងប្រកាសសមាសភាពថ្នាក់ដឹកនាំសាខាសមាគមប្រចាំវត្ត សិរីសោភា (វត្តអង្គតាម៉ិញ) និងតាមបណ្តាកុដិ
ព្រមទាំងបានសំណេះសំណាលជាមួយសិស្ស និស្សិត ស្នាក់នៅវត្តផងដែរ
អំពីសារៈសំខាន់នៃស្ថេរភាពនយោបាយ និងតម្លៃនៃសន្តិភាព ដែលជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ
និងកំពុងផ្តល់ផលប្រយោជន៍រាល់ថ្ងៃដល់ប្រទេសជាតិ ជាពិសេសបងប្អូនសិស្សនិស្សិត មានឱកាសពេញលេញក្នុងការសិក្សា
ការជ្រើសរើសជំនាញនិងការងារដែលខ្លួនពេញចិត្ត។ អំណោយ របស់សម្ដេចតេជោ ហ៊ុន សែន
និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃ
និងចែកជូនដល់ សិស្សនិស្សិតស្នាក់នៅវត្ត មានអង្ករសរុបចំនួន ២០៥០ គីឡូក្រាម, កង់ចំនួន ០៦ គ្រឿង និងថវិកាចំនួន ២ ៣៥៦ ០០០ រៀល៕
រក្សាសិទ្ធិដោយ PPF
No comments:
Post a Comment