(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា
ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
អញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការដែលអញ្ជើញមកពីក្រសួង ស្ថាប័នផ្សេងៗ
ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
និងក្រសួងការបរទេស សរុបជិត៣០០០នាក់ ដែលរៀបចំឡើងនៅសាលសន្និបាត កោះពេជ្រ។
ក្នុងពិធីសំណោះសំណាលនោះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា
ថ្នាក់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត
ហើយការជួបសំណេះសំណាលនេះ ធ្វើដើម្បីសាកសួរសុខទុក្ខ ចំពោះមន្ត្រីរាជការ
មុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ៕